មណ្ឌលគិរី៖ ថ្ងៃច័ន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ម៉ូតូចំនួន២១គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ប្រគល់ជូនប៉ុស្តិ៍រដ្ឋបាលទាំង២១ឃុំ/សង្កាត់ទូទាំងខេត្ត ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ មន្ត្រីនគរបាលចំណុះ ការិយាល័យទាំងអស់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំ-សង្កាត់ និងកងកម្លាំងអន្តរាគមន៍ សរុបចំនួន ២០៥នាក់ ដែលប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្ត ។