គណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ជីសមាជិកបក្ស


មណ្ឌលគិរី៖ ថ្ងៃសៅរ៍ ១ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែ សីហា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ជីសមាជិកបក្ស ក្រោមអធិបតីភាពឯកឧត្តម សោម សឿន ប្រធានគណៈចាត់តាំងនៃគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ដោយមានការចូលរួមពីសំណាក់លោកប្រធាន អនុប្រធានគណៈចាត់តាំងគណបក្សខេត្ត ប្រធាន អនុប្រធានគណ:កម្មាធិការបក្សក្រុង-ស្រុក ប្រធាន អនុប្រធានគណបក្សឃុំ-សង្កាត់ មន្ត្រីបង្គោលគណបក្សបញ្ចូលទិន្នន័យក្នុងប្រព័ន្ឋ ថ្នាក់ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់​ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ។