មណ្ឌលគិរី៖ ថ្ងៃច័ន្ទ ៣ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជេីញជាអធិបតីក្នុងពិធីចែកពូជកូនឈើហូបផ្លែ ជូនដល់ប្រជាកសិករ និងអតីតយុទ្ធជនចំនួន ១០០គ្រួសារ ចែកពូជកូនឈើហូបផ្លែ មានកូនប័រ កូនទុរេន សរុបចំនួន៧០០ដើម ចែកជូន ១០០គ្រួសារ ក្នុងនោះកសិករចំនួន ៥០នាក់ និងអតីតយុទ្ឋជនចំនួន ៥០នាក់ ក្នុង ១នាក់ ទទួលបានកូនប័រចំនួន ៥ដើម និងទុរេនចំនួន ២ដើម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃក្នុងជីវភាពគ្រួសារ បងប្អូនប្រជាពលរដ្ឋ គួរតែនាំគ្នាកែច្នៃដីជុំវិញផ្ទះ ដាំបន្លែបន្តិចបន្តួចដូចជា ដាំម្ទេស ដាំគល់ស្លឹកគ្រៃ រំដេង ខ្ជាយ ជី ។ល។ ចៀសវាងពេលត្រូវការបរិភោគ សុំអ្នកជិតខាង ឬទិញពីផ្សារ។