(មណ្ឌលគិរី)៖ ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ងី ច័ន្រ្ទផល សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ម៉ែន ង៉ុយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយមូលដ្ឋានក្រុង/ស្រុក និងលោក លោកស្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី។