មណ្ឌលគិរី៖ ថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ កិច្ចប្រជុំឆ្លងរបាយការណ៍ ប្រចាំ ឆមាសទី១ ឆ្នាំ២០១៨ ត្រួតពិនិត្យការងារប្រចាំខែ កក្កដា ឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ ការងារបន្ត ក្រោមអធិបតី ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កង កំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិ បាលរង ក្រុង/ស្រុក ទាំងប្រាំ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។