មណ្ឌលគិរី៖ ថ្ងៃព្រហស្បតិ៍ ១០ កើត ខែកត្តិក
ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក អភិបាលរងខេត្ត ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងសមាជិក សមាជិកា ស.ស.យ.កខេត្ត /ក្រុង/សង្កាត់ជាច្រើនរូប បានអញ្ជើញុចុះដាំដើមកាក់មាសចំនួន ១០៨ដើមនៅជុំវិញ មាត់ទំនប់សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ដើម្បីកែលម្អសោភ័ណ្ឌភាពក្នុងក្រុងសែនមនោរម្យ ឲ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកំសាន្តឲ្យកាន់តែច្រើនឡើង ។