ប្រជាពលរដ្ឋចំនួន៣៩០គ្រួសារនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ )


មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ៩ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ ) ជូនប្រជាពលរដ្ឋ៣៩០គ្រួសារ​ នៅភូមិជ្រៃសែន​ សង្កាត់មនោរម្យ​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុងសែនមនោរម្យ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋនៅភូមិជ្រៃសែន ដែលពិធីនេះធ្វើឡើងនៅសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ។