មណ្ឌលគិរី៖ ថ្ងៃច័ន្ទ ៥ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានអញ្ជើញជាធិបតីភាព ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី អាណត្តិទី៣ ឆ្នាំ ២០២២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេភូមិ/មេឃុំ និងប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ ដែលប្រព្រឹត្តទៅនៅសាលាស្រុកកោះញែក ។