ឯកឧត្តម ស្វាយ សំអ៊ាង ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាង៣២៤៩នាក់ ប្រារព្វពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨


មណ្ឌលគិរី៖​ ថ្ងៃព្រហស្បតិ៍​ ១៥កើត​ ខែទុតិយាសាឍ​ ឆ្នាំច​ សំរឹទិ្ធស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨​ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះជួយខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត រួមដំណើរដោយ​ ឯកឧត្តម ចាន់ យឿន តំណាងរាស្រ្ត​មណ្ឌល ខេត្តមណ្ឌលគិរី បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា​ ចូលរួមមាន​ ៣២៤៩​ នាក់​ ម៉ូតូចំនួន ៨៩៧​ គ្រឿង រថយន្តចំនួន ២៩៥​ គ្រឿង​ ក្នុងនោះរថយន្តកូរ៉េ ៨ គ្រឿង​ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។