ឯកឧត្តម​អភិបាលខេត្ត​ អញ្ជេីញជាអធិបតីក្នុងពិធី​ចែកពូជដំឡូងបារាំងដល់កសិករចំនួន​ ១២គ្រួសារ​ នៅក្រុងសែនមនោរម្យ​


មណ្ឌលគិរី​៖​ ថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២​ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពិធីចែកពូជដំណាំដំឡូងបារាំង ក្រោមអធិបតីភាព ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ចែកដល់កសិករចំនួន ១២គ្រួសារ ក្នុងមួយគ្រួសារទទួលបានពូជដំឡងបារាំងចំនួន ១៥០០គ្រាប់ ដែលប្រព្រឹត្តទៅនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ។