ពិធីប្រកាសសមាសភាពក្រុមចលនាស្ត្រីនៃគណៈចលនាមហាជន


មណ្ឌលគិរី៖ ថ្ងៃសុក្រ ៨ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ែន ង៉ុយ សមាជិកគណ:កម្មាធិការកណ្ដាល និង ជាអនុប្រធានប្រការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី អញ្ជេីញជាអធិបតី​ ក្នុងពិធីប្រកាសសមាសភាពក្រុមចលនាស្ត្រីនៃគណៈចលនាមហាជន ដោយមានការចូលរួមពី សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការបក្សខេត្ត ប្រធានគណ:កម្មាធិការបក្សក្រុង ស្រុក ប្រធានក្រុមចលនាស្ត្រីនៃគណ:ចលនាមហាជន ខេត្ត ក្រុង ស្រុក និងសមាជិកក្រុមចលនាស្រ្តី ពិធីធ្វើឡើងនៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ។