មណ្ឌលគិរី ៖ ថ្ងៃសៅរ៍ ២ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណ:កម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណ:ចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណ:ចលនាមហាជន ខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណេីរ ឯកឧត្តមអនុប្រធានគណបក្សខេត្ត ឯកឧត្តម លោកជំទាវគណ:អចិន្រ្តៃយ៍គណបក្សខេត្ត លោក លោកស្រី សមាជិក សមាជិកា គណ:កម្មាធិការគណបក្សប្រជាជនខេត្តមណ្ឌលគិរី ដែលមានអ្នកចូលរួមសរុប ១៦០នាក់ នៅសាលប្រជុំស្នាក់ការគណបក្សខេត្តមណ្ឌលគិរី ។