ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ បើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ២៣៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ បន្តពីផ្លូវបេតុងចាស់ ពីផ្លូវបំបែកផ្លូវជាតិលេខ ៧៦ ទៅកាន់ភូមិពូតាំង សង្កាត់រមនា ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយ ស្រួល។ ពិធីនេះមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជា២៥០នាក់ ដែលប្រព្រឹត្តទៅនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។