ខេត្តមណ្ឌលគិរី ប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣)


មណ្ឌលគិរី​ ៖​ ថ្ងៃអាទិត្យ ២ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣) ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី។ ទិវាជ័យជំនះជាប្រវត្តិសាស្រ្តនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ រួមទាំងឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយតាមបណ្តាក្រុង/ស្រុកទាំង០៥ ខេត្ត ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត នាយកទីចាត់ការ អង្គភាព និងមន្ត្រីរាជការក្នុងខេត្ត អាជ្ញាធរក្រុង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទ ក្រហមកម្ពុជា,យុវជនស្រលាញ់សន្តិភាព និងបងប្អូនប្រជាជាពលរដ្ឋ សរុបប្រមាណជាង១០០០នាក់។