ញត្តិគាំទ្រសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជន


យើងខ្ញុំទាំងអស់គ្នាជាសមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពុជា​ និងប្រជាជនគ្រប់ជនជាតិក្នុងខេត្តមណ្ឌលគិរី​ សូមប្រកាសគាំទ្រសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២៣​ អំពីសេចក្ដីថ្លែងការណ៍ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុត​ដល់ភាពត្រឹមត្រូវ​ និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា​ ។