ស្ទឹងត្រែង៖ ថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយមន្ទីរអង្គភាពពាក់ព័ន្ធ បានប្រគល់ថវិកាចំនួន៦៨,២០០,០០០រៀល សម្រាប់ទិញអង្ករចំនួន៣១តោន ជូនដល់អាជ្ញាធរខេត្តស្ទឹងត្រែង ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តស្ទឹងត្រែង ដើម្បីជាការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបញ្ជាក់ថា អាជ្ញាធរខេត្ត បានឧបត្ថម្ភចំនួន៦៨,២០០,០០០រៀល (គិតជាទិញអង្ករបានចំនួន៣១តោន)
ជូនដល់អាជ្ញាធរខេត្តស្ទឹងត្រែង ក្នុងនោះរួមមាន អាជ្ញាធរខេត្ត ឧបត្ថម្ភអង្ករចំនួន១៦តោន សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន១៥តោន ដើម្បីឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នេះផងដែរ ។
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត
បានសំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកា
កបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមន្ទីរអង្គភាពក្នុងខេត្ត ដែលបានចូលរួមជាថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន១០៤៣គ្រួសារ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕