សារលិខិតរំលែកទុក្ខ គោរពជូនចំពោះ ឯកឧត្តបបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ខ្ពង់ខ្ពស់


មណ្ឌលគិរី៖​ ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ គណៈកម្មាធិការគណបក្សប្រជាជនខេត្តមណ្ឌលគិរី និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តី ក្តុកក្តួលជាពន់ពេក ដែលបានទទួលដំណឹងថា លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាបហ៊ីង ដែលត្រូវជា ម្តាយមីង បានទទួលមរណភាពនៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំដោយរោគាពាធ។

ក្នុងវេលាប្រកបដោយមរណទុក្ខដ៏សែនក្រៀមក្រំនេះ ខ្ញុំសូមសម្តែងនូវសេចក្តីសោកស្តាយយ៉ាងក្រៃលែង និងពោរពេញដោយភាពស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកមរណទុក្ខនេះជាមួយក្រុមគ្រួសារសព និងញាតិសារលោហិតទាំងអស់របស់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ចំពោះការបាត់បង់ម្តាយមីង និង ជីដូនជាទីគោរពស្រឡាញ់នាពេលនេះ ។

ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

សូមឯកឧត្តម ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែក ទុក្ខដោយក្តីក្រៀមក្រំអំពីខ្ញុំ ។