ញាត្តិ​គាំទ្រ​


មណ្ឌលគិរី​៖​ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចលុបអជ្ញាបណ្ណ វិទ្យុវីអូ ឌី(VOD) នៅត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពេលនេះតទៅ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិកាពារកិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ថាប័នជាតិ ជាពិសេសចំពោះទង្វើរប្រកបដោយគំនិតទុច្ចរិតក្នុងការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ បំពាន ដល់អ្នកដ៏ទៃ បំភ្លៃការពិតដែលបង្ករឱ្យមាននូវគ្រោះថ្នាក់ ភាពច្របូកច្របល់ និងហានិភ័យដល់ស្ថេរភាពសង្គម និង សន្តិសុខជាតិ ។ កន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ធ្លាប់បានផ្តល់នូវអនុសាសន៍ ដល់អ្នកសារព័ត៌មានកម្ពុជាក្នុងការពង្រឹង នូវវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តពីសាធារណៈជនតាមរយៈពាក្យស្លោក “ អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដ៏ទៃ កុំបំភ្លៃការ ពិត ហើយការផ្សព្វផ្សាយអត្ថបទរបស់វីអូឌីក្រោមចំណងជើងថា “មន្ត្រីរដ្ឋាភិបាលថាការដែល លោក ហ៊ុន ម៉ាណែត ដើរតួនាទី ជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគឺមិនមែនជារឿងខុសឆ្គង គឺអំពើខុសឆ្គងពីវិជ្ជាជីវៈ និងក្រមសីលធម៌ ជាពិសេសមួលបង្កាច់បង្ខូចចនូវកេរ្តិ៍ឈ្មោះ ឯកឧត្តម ហ៊ុន ម៉ាណែត។

យើងខ្ញុំទាំងអស់សូមធ្វើការបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការនេះ និងមិនគាំទ្រដល់ការផ្សព្វ ផ្សាយនូវរាល់ព័ត៌មានបែបញុះញ៉ុងពីសំណាក់វិទ្យុវីអូឌី៕