ញត្តិថ្កោលទោស ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី បានបន្តប្រមាថ ព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរបំផុត


មណ្ឌលគិរី​ ៖​ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី សូម ប្រកាស ថ្ពាល់ទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី បានធ្វើឡើងតាមរយៈបណ្តាញ សង្គម ហ្វេសប៊ុកផ្លូវការរបស់ខ្លួន បន្តប្រមាថសារជាថ្មី ចំពោះ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រកម្ពុជា។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតចំពោះការ ប្រមាថ ម្តងហើយម្ដងទៀតរបស់ជនក្បត់ជាតិ ៣ជំនាន់នេះ ទៅលើ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បាន
ឡើយ។