លិខិតអបអរសាទរ និងជូនពរ សូមគោរពជូនសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់


មណ្ឌលគិរី ​៖ ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត មណ្ឌលគិរី សូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបរីករាយឥតឧបមា គោរពជូនចំពោះ សម្តេច ក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់សព្វព្រះរាជហប្ញទ័យ ប្រោស ព្រះរាជទានគោរមងារជា “សម្ដេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៤២៣/៦១៤ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ។
តាមរយៈគោរមងារដែលបានផ្ដល់ជូននាពេលនេះ គឺជាមហាកិត្តិយសដ៏ប្រសើរថ្លៃថ្លា និងពិតជា ស័ក្តិសមបំផុតចំពោះគុណបំណាច់ដែលជានិច្ចកាល សម្ដេចកិតិ្តសង្គហបណ្ឌិត តែងបានយកអស់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបានពលិកម្មដ៏ធំធេងក្នុងការចូលរួមតស៊ូរំដោះប្រទេសជាតិចេញពីរបប ប្រល័យពូជសាសន៍ រហូតទទួលបានជ័យជម្នះនៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ព្រមទាំងបានបន្តចូលរួម ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាមួយរាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល ទាំងអស់ ជាពិសេសការ បំពេញតួនាទីស្នូលដ៏សំខាន់ដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បី បុព្វហេតុការពារំលទ្ធិប្រជាធិបតេយ្យ ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត លើកកម្ពស់ការគោរពសិទ្ធិមនុស្ស លើកស្ទួយសិទ្ធិនារី និងពង្រឹងអភិបាលកិច្ចល្អ ឱ្យកាន់តែប្រសើរឡើង។