ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី របស់ប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ និងសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងការពារព្រំដែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី


មណ្ឌលគិរី៖ ថ្ងៃព្រហស្បតិ៍ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦​ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី របស់ប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ និងសំណេះសំណាលសួរសុខទុក្ខ ដល់កងកម្លាំងការពារព្រំដែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាល់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង/ស្រុកទាំង៥ ដែលពិធីនេះប្រព្រឹត្តទៅនៅ ប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីឡាប៉ាខេ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។