មណ្ឌលគិរី៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនទទួលទេវតាឆ្នាំថ្មី និងជួយឲ្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តសែនមនោរម្យ ឱ្យដំណើរការរលូន និងទទួលបានការគាំទ្រពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចូលរួមយ៉ាងច្រើនកុះករ នៅក្នុងបរិវេណសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ។
ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងី អាជ្ញាធរក្រុង និងមន្ត្រីរាជការជាច្រើនរូប។