មណ្ឌលគិរី ៖ ថ្ងៃពុធ ០៤កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័កព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីចែកពូជដំណាំឈើហូបផ្លែចំនួន៩៣០ដើម ក្នុងនោះដំណាំប័រ ចំនួន៧៧៥ដើម និងដំណាំទុរេន ចំនួន ១៥៥ដើម ជូនដល់ប្រជាកសិករចំនួន១៥៥នាក់ (កសិករមួយនាក់ទទួលបាន ប័រ ៥ដើម និងទុរេន ១ដើម) មកពីឃុំសង្កាត់ចំនួន០៤ ក្នុងក្រុងសែនមនោរម្យ ដោយមានការចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្ត ពិធីនេះ ប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី ។