មណ្ឌលគិរី : ថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ងី ចន្ទ្រផល សមាជិកគណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី និង ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារកបញ្ហាប្រឈម និងដំណោះស្រាយដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម សេន សុវណ្ណ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះញែក រួមទាំងលោក លោកស្រី ប្រធានអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកកោះញែក និងប្រធានអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំទាំង៦ លោកប្រធាន អនុប្រធាន សមាជិកគណបក្សស្រុក ប្រធានគណបក្សឃុំទាំង៦ និងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកកោះញែក។