ញ្ញត្តិគាំទ្រគំនិតផ្តួចផ្តើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ បោះឆ្នោត ដើមី្បកទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះបោះឆ្នោត”


មណ្ឌលគីរី​ ៖​ ថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៣​ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី សូម ប្រកាសគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត” ដោយចាត់ទុកថា ការក ទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសដើម្បីឲ្យអនាគតអ្នក ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជ្រើសរើសតាមរយៈការបោះបោះឆ្នោត មានការទទួលខុសត្រូវ ខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះត្រូវចាប់ផ្តើមពីកាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះ ឆ្នោតដែលជា ករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិក្នុងសង្គមប្រជាធិបតេយ្យ។
យោងតាមភាពចាំបាច់របស់កម្ពុជា ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៤ថ្មី កថាខណ្ឌចុងក្រោយដែល បានចែងថា “បទបញ្ញត្តិដកសិទ្ធិបោះឆ្នោត និង សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់” ខណៈពេល ដែលមាន ចលនាវិទ្ធំសនារារាំង អំពាវនាវ មិនឲ្យពលរដ្ឋទៅចូលរួមការបោះឆ្នោតជាតិនាពេលខាងមុខ និងក្នុង គោលបំណងជម្រុញការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ធានាបាននូវការចូលរួមបោះឆ្នោតមួយ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ និងបញ្ចៀសបាននូវរាល់សកម្មភាព រារាំង វិទ្ធំសនា នានា ដែលនាំទៅដល់ ការបាត់បង់សិទ្ធិជាមូលដ្ឋានរបស់ ពលរដ្ឋ។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី សូម អំពាវនាដល់ពលរដ្ឋខ្មែរគ្រប់រូបពិសេសអ្នក ដែលមានសិទ្ធិចូលរួមបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្ន នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះកុំបី ខាន ដើម្បីធានានូវកាត្វកិច្ច ក្នុងការបោះឆ្នោតអាណត្តិទី៧ របស់ប្រទេសកម្ពុជា៕