មណ្ឌលគិរី៖ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការរៀបចំកម្មវិធីសំណេះសំណាលរបស់ឯកឧត្តម បណ្ឌិត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាមួយក្រុមការងារយុវជនគណបក្សខេត្ត ដោយមានការចូលរួមពីសំណាក់លោក សាយ ម៉េងគីម ប្រធានក្រុមការងារយុវជនគណបក្សខេត្ត សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត សមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សក្រុង/ស្រុក ប្រធានក្រុមការងារយុវជនគណបក្សក្រុង/ស្រុក និងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី។