កិច្ចប្រជុំពិភាក្សាការងារលើគម្រោងជួសជុលផ្លូវលំ និងសាងសង់លូ ស្ពាន


មណ្ឌលគិរី ៖​ ថ្ងៃសុក្រ ០៧កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័កព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨​
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាការងារចាំបាច់ លើគម្រោងជួសជុលផ្លូវលំ និងសាងសង់លូ ស្ពាន ចាប់ពីភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ទៅកាន់ឃុំមេម៉ង់ និង​ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់លោកប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន​ ។