ខេត្តមណ្ឌលគិរី៖ ថ្ងៃច័ន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយអភិបាលរងខេត្ត ដោយមានការចូលរួមពី អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនិងអង្កការសង្គមស៊ីវិលមួយចំនួន បានអញ្ជើញកាត់បើក វិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ។