គ្រួសារដែលមានជីវភាពខ្វះខាតចំនួន១១៨ គ្រួសារ នៅស្រុកកោះញែក ទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី


មណ្ឌលគិរី៖ ថ្ងៃពុធ ១១ កើត ខែប.សាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ថន សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ផ្តល់ជូនដល់ចាស់ជរាគ្មានទីពឹង ស្រ្ដីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុកមេរោគអេដស៍ចំនួន ១១៨គ្រួសារ នៅស្រុកកោះញែក។