ថ្ងៃពុធ ១១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំពិធី ចែកស្រូវពូជ ជូនដល់ប្រជាពលរដ្ឋ នៅឃុំណងឃីលិក ស្រុកកោះញែក ក្រោមអធិបតីភាព ឯកឧត្ដម ថង សាវុន អភិបាល នៃគណអភិបាលខេត្ត ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី និងអាជ្ញាធរស្រុក ក្នុងពិធីចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋរស់នៅឃុំណងឃីលិក សរុបចំនួន ១០០គ្រួសារ ក្នុងនោះ៖ ស្រូវពូជផ្ការំដួល សរុបចំនួន ១៨០០ គីឡូក្រាម ចែកជូនដល់កសិករ ៩០គ្រួសារ និងស្រូវពូជខា១៦ ចំនួន ២០០គីឡូក្រាម ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជ ២០ គីឡូក្រាម ។