មណ្ឌលគិរី ៖ ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ឆ្នាំច សំរិទ្ធព.ស ២៥៦២ ត្រូវនឹងទី២៤ ខែសីហា ឆ្នាំ ២០១៨
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានអញ្ជើញអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០១៨ និង ទិសដៅអនុវត្តការងារបន្ត កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្ត មេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលខេត្តមណ្ឌលគិរី ៕