ឯកឧត្តម ងី ចន្រ្ទផល អញ្ជើញបើកយុទ្ធនាការដង្ហែរក្បួន និងឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅខេត្តមណ្ឌលគិរី


មណ្ឌលគិរី៖ ថ្ងៃសៅរ៍ ១៤ កើត ខែប.សាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ងី ចន្រ្ទផល សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តមណ្ឌលគិរី​ អញ្ជើញបើកយុទ្ធនាការដង្ហែរក្បួន និងឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ រួមទាំងមានសមាជិក សមាជិកា ចូលរួមប្រមាណជាង ១.៣០០នាក់ បានជួបជុំនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា។

* យើងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់យើង…ជយោ ! គណបក្សប្រជាជនកម្ពុជា ❤️

សូមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា យុទ្ធនាការដង្ហែរក្បួន និងឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នាថ្ងៃទី១នេះ នៅក្រុងសែនមនោរម្យ និងនៅតាមបណ្តាស្រុក ក្នុងខេត្តមណ្ឌលគិរី មានសមាជិក សមាជិកា ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងច្រើនកុះករ។

#អគុណសន្តិភាព