ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាង ៧០០នាក់ នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី


មណ្ឌលគិរី៖ ថ្ងៃសុក្រ ៥ រោច ខែប.សាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ងី ច័ន្រ្ទផល សមាជិកគណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី​ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត រួមទាំងក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុក និងឃុំដាក់ដាំ ក្រុមការងារយុវជនគណបក្សខេត្ត និងមានសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំដាក់ដាំ ប្រមាណជាង ៧០០នាក់ ដែលប្រព្រឹត្តទៅនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំដាក់ដាំ ស្រុកអូររាំង។