ឯកឧត្តម ងី ច័ន្រ្ទផល ជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំទាំង៦ ស្រុកកោះញែក ខេត្តមណ្ឌលគិរី



មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ងី ច័ន្រ្ទផល សមាជិកគណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំទាំង៦ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាការគណបក្សខេត្ត ឯកឧត្តម ម៉ែន ង៉ុយ សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណបក្សខេត្ត ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តមណ្ឌលគិរី រួមទាំងក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំ ស្រុកកោះញែក សរុបប្រមាណជិត ១០០នាក់ ដែលប្រព្រឹត្តទៅនៅមន្ទីរបក្សស្រុកកោះញែក៕