មណ្ឌលគិរី៖ ថ្ងៃអង្គារ ៩ រោច ខែប.សាឍ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើទិន្នន័យ Online និងការបញ្ចូលរបាយការណ៍បូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត លោក សាយ ម៉េងគីម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុងសែនមនោរម្យ រួមទាំងលោក លោកស្រី អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធានគណកម្មាធិការគណបក្សតាមបណ្តាក្រុង/ស្រុក និងសិក្ខាកាមមកពីបណ្តាក្រុង/ស្រុក/ឃុំ/សង្កាត់ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី។