មណ្ឌលគិរី៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ឃុំសែនមនោរម្យ ស្រុកអូររាំង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោក សាយ ម៉េងគីម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុក/ឃុំ ប្រធានគណៈកម្មាធិការគណបក្សស្រុក ក្រុមការងារយុវជន និងសមាជិក សមាជិកា ក្រុមការងារយុវជនប្រមាណជា ២៥០នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកអូររាំង។
ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ! និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ✅1️⃣8️⃣❤️️🇰🇭