ពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដល់សមាជិក សមាជិកាគណបក្សស្រុកកែវសីមា ដែលបានគាំទ្រ និងបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា


មណ្ឌលគិរី ៖ ថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨​
ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត រួមទាំងក្រុមការងាថ្នាក់ខេត្ត ចុះជួយឃុំ បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដល់សមាជិក សមាជិកាគណបក្សស្រុកកែវសីមា ដែលបានគាំទ្រ និងបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សឃុំស្រែខ្ទុម ស្រុកកែវសីមា ។