ពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅស្រុកអូររាំង ដែលជាម្ចាស់ឆ្នោត គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា


មណ្ឌលគិរី​ ៖​ ថ្ងៃអាទិត្យ ៧រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨​
ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ជា ជុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូររាំង រួមទាំងក្រុមការងាថ្នាក់ខេត្ត ចុះជួយឃុំទាំងពីរ បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដល់សមាជិក សមាជិកាគណបក្សស្រុកអូររាំងទាំងអស់ ដែលបានគាំទ្រ និងបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ពិធីនេះបាន ប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកអូររាំង ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង ។