ឯកឧត្តម ថង សាវុន ដឹកនាំក្រុមការងារយុវជនគណបក្សខេត្តមណ្ឌលគិរី ចុះយុទ្ធនាការឃោសនាបោះឆ្នោតតាមខ្នងផ្ទះ នៅភូមិពូតាំង


មណ្ឌលគិរី៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី បានដឹកនាំសមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សខេត្តមណ្ឌលគិរី និងគណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ ចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ តាមខ្នងផ្ទះ នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។

ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួន ត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារពាក់ព័ន្ធនឹងការបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ អោយបានគ្រប់ៗគ្នា។
ឯកឧត្តម បញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី១៨ គឺជាការចូលរួម ការពារសន្តិភាព និងផ្តល់ឱកាស អភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើនជាបន្តទៀត។

ជយោ ! គណបក្សប្រជាជនកម្ពុជា ❤️

ជយោ ! គណបក្សប្រជាជនកម្ពុជា ដ៏រុងរឿង ❤️