មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ងី ច័ន្រ្ទផល សមាជិកគណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្រុងសែនមនោរម្យ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាល និងប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ម៉ែន ង៉ុយ សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណបក្សខេត្ត ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ រួមទាំងក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានសង្កាត់ទាំង៤ និងសមាជិក សមាជិកាគណបក្សជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមន្ទីរគណបក្សក្រុងសែនមនោរម្យ។