មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ងី ច័ន្ទ្រផល សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញចូលរួមជាគណៈធិបតី ក្នុងពិធីបិទយុទ្ធនាការដង្ហែរក្បួន និងឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ រួមទាំងមានសមាជិក សមាជិកា ចូលរួមប្រមាណជាង ១.៧០០នាក់ បានជួបជុំនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី។
* យើងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់យើង…ជយោ ! គណបក្សប្រជាជនកម្ពុជា ❤️
សូមចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការបិទដង្ហែរក្បួន និងឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅក្រុងសែនមនោរម្យ និងនៅតាមបណ្តាស្រុក ក្នុងខេត្តមណ្ឌលគិរី មានសមាជិក សមាជិកា ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានចូលរួមយ៉ាងច្រើនកុះករ។
#អគុណសន្តិភាព