មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ងី ច័ន្រ្ទផល សមាជិកគណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី អញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំពូជ្រៃ ស្រុកពេជ្រាដា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណបក្សខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពេជ្រាដា ឯកឧត្តម ជា ជុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តមណ្ឌលគិរី រួមទាំងក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុក/ឃុំ និងសមាជិក សមាជិកាគណបក្សប្រមាណជា ២៥០នាក់ ដែលប្រព្រឹត្តទៅនៅឃុំពូជ្រៃ ស្រុកពេជ្រាដា។
ឯកឧត្តម ងី ច័ន្រ្ទផល បានជំរុញដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងបានចុះឈ្មោះបោះឆ្នោត សូមត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារពាក់ព័ន្ធនឹងការបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ អោយបានគ្រប់ៗគ្នា៕