មណ្ឌលគិរី ៖ ថ្ងៃអង្គារ៍ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងក្រុមការងារមនុស្សធម៌មូលនិធិចេនឡា បាននាំយកអំណោយកង់ចំនួន១២៥គ្រឿង របស់ប្រទេសសាំងហ្គាពួរ ផ្តល់ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្រីក្រចំនួន១២៥គ្រួសារ ដែលមកពីសង្កាត់ទាំង៤ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីជួយសម្រួលនូវការខ្វះខាតរបស់ប្រជាពលរដ្ឋក្រីក្រ ជាពិសេស សិស្សានុសិស្ស ដែលខ្វះមធ្យោបាយធ្វើដំណើរទៅសាលារៀន ពិធីនេះបានប្រព្រឹត្តទៅនៅក្រុងសែនមនោរម្យ ។