មណ្ឌលគិរី ៖ ថ្ងៃព្រហស្បតិ៍ ១១រោចខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ភឿង សុភ័ណ្ឌ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងសែនមនោរម្យ រួមទាំងក្រុមការងាថ្នាក់ខេត្ត ចុះជួយសង្កាត់ទាំង០៤ បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណ ដល់សមាជិក សមាជិកាគណបក្សក្រុងសែនមនោរម្យ ដែលបានគាំទ្រ និងបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ពិធីនេះបាន ប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សខេត្ត ស្ថិតនៅក្រុងសែនមនោរម្យ ។