ពិធីសំណេះសំណាល​ ថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស ដែល​បានគាំទ្រ និងបោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា និងសម្ភោធអគារទីស្នាក់ការគណបក្សស្រុកកោះញែក


មណ្ឌលគិរី​ ៖​ ថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨​ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម កើត សារ៉េត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះញែក និងឯកឧត្តម ចឹង សុចន្ថាសមាជិកគណៈអចិន្រ្តៃយ៍គណបក្សខេត្ត បានអញ្ជើញ ជាអធិបតីក្នុងពិធីសំណេះ​សំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា និងសម្ភោធអគារទីស្នាក់ការគណបក្សស្រុកកោះញែក អមដំណើរដោយក្រុមការងាថ្នាក់ខេត្ត ចុះជួយឃុំទាំង៦ ក្នុងស្រុកកោះញែក​ ព្រមទាំងរៀបចំអាហារសាមគ្គី​ ជាមួយសមាជិក​ សមាជិកាផងដែរ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកកោះញែក ។