ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរីបានជួបសម្តែងការគួសមជាមួយ អនុលេខាបក្សប្រជាជនខេត្តដាក់ឡាក់


មណ្ឌលគិរី ៖ ថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨
ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី​ បានជួបសម្តែងការគួសមជាមួយ ឯកឧត្តម ត្រឹង ហ្វុកគ្រឿង អនុលេខាបក្សប្រជាជនខេត្តដាក់ឡាក់ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញចូលរួមអបអរសាទរ ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី ៕