ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សស្រុកពេជ្រាដា


មណ្ឌលគិរី​ ៖​ ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨​
ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពេជ្រាដា អញ្ជើញជាអធិបតី​ ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកពេជ្រាដា​ អមដំណើរដោយក្រុមការងាថ្នាក់ខេត្តចុះជួយឃុំ ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកពេជ្រាដា ។