អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្តល់រង្វាន់ជូនដល់សិស្សប្រឡងជាប់និទ្ទេសBនិងC នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី


មណ្ឌលគិរីះ ថ្ងៃសុក្រ ១២កើត ខែភទ្របទឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី​ ក្នុងពិធីជួបសំណេះសំណាល និងផ្តល់រង្វាន់ជូនដល់សិស្សប្រឡងជាប់និទ្ទេសBនិងC នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី សម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ហើយសិស្សដែលទទួលបាននិទ្ទេសB​ សរុប០៦នាក់​ ដោយក្នុងមួយនាក់ទទួលបានថវិកា​ ៨០០.០០០រៀល​ និងវចនានុក្រមមួយក្បាល និងសិស្សដែលទទួលបាននិទ្ទេស​ C សរុប​ ៤១នាក់​ ដោយក្នុងមួយនាក់ទទួលបានថវិកា​ ២០០.០០០រៀល​ និងវចនានុក្រមមួយក្បាល​ សិស្សានុសិស្សចូលរួម១២០នាក់​ និងលោកគ្រូអ្នកគ្រូ​ ១៥នាក់​ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ ។