មណ្ឌលគិរី ៖ ថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨
ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយសមាជិក សមាជិកា អនុសាខាស្រុក រួមទាំងព្រះចៅអធិការវត្ត និងក្រុមអាជីវករខេត្តប៊ិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងមុងជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ មកពីឃុំស្រែខ្ទុម និងឃុំស្រែព្រះ ដើម្បីជួយសម្រួលដល់ការលំបាក និងដោះស្រាយជីវភាពក្នុងមួយរយៈពេលខ្លី ពិធីនេះ បានប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា ។