ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងមន្រ្តីក្រោមឱវាទអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ វត្តសែនមនោរម្យ


មណ្ឌលគិរី​ ៖​ ថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ វត្តសែនមនោរម្យ និងបាននាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឈ ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទំលាប់ខ្មែរពីបុរាណ។